image

ដៃគូសម្រាប់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានរបស់លោកអ្នក

ទំនាក់ទំនង និងកិច្ចសហការ (ICT)

MekongNet ផ្តល់ជូនអ្នកនូវផលិតផល និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានដ៏ល្អបំផុត ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហការរបស់លោកអ្នក។ មិនថាលោកអ្នកត្រូវការដំឡើងបណ្តាញ ដំណោះស្រាយ Wi-Fi IP PBX ការផ្ទៀងផ្ទាត់ទិន្នន័យចល័ត ប្រព័ន្ធផ្ទុកទិន្នន័យសម្រាប់គេហទំព័រ ឬអុីម៉ែល កាមេរ៉ាសុវត្ថិភាព ឬតម្រូវការព័ត៌មានបច្ចេកវិទ្យាផ្សេងៗទៀតនោះទេ MekongNet មានសមត្ថភាពក្នុងការរ៉ាប់រងទាំងអស់។

Call Now

MekongNet ផ្តល់ជូនលោកអ្នកនូវ៖

ដំណោះស្រាយការទាញយកមកវិញក្រោយមានបញ្ហា

ដំណោះស្រាយការទាញយកមកវិញក្រោយមានបញ្ហា

សូមកុំឱ្យគ្រោះមហន្តរាយណាមួយបំផ្លាញអាជីវកម្មរបស់អ្នក។ មិនថាវាជាកំហុសរបស់មនុស្ស គ្រោះធម្មជាតិ ឬការវាយប្រហារតាមអ៉ីនធឺណិតឡើយ លោកអ្នកត្រូវការផែនការសង្គ្រោះមកវិញក្រោយពេលមានបញ្ហាដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាពដើម្បីការពារទិន្នន័យ និងព័ត៌មានវិទ្យារបស់លោកអ្នក។

សេវា​​ IP PBX

សេវា​​ IP PBX

IP PBX គឹជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យអ្នកធ្វើការហៅ និងទទួលការហៅទូរស័ព្ទតាមអ៉ីនធឺណិតដោយប្រើប្រាស់បណ្តាញឯកជន។ IP PBX មានប្រយោជន៍សម្រាប់អាជីវកម្មដែលត្រូវការទំនាក់ទំនងជាមួយបុគ្គលិក អតិថិជន ឬដៃគូសហការពីទីតាំង ឬតំបន់ផ្សេងៗគ្នា។

ប្រព័ន្ធផ្ទុកទិន្នន័យសម្រាប់គេហទំព័រ និងអុីម៉ែល

ប្រព័ន្ធផ្ទុកទិន្នន័យសម្រាប់គេហទំព័រ និងអុីម៉ែល

គេហទំព័ររបស់អ្នក មិនមែនត្រឹមតែជាគេហទំព័រធម្មតានោះទេ។ វាបង្ហាញពីចក្ខុវិស័យ អត្តសញ្ញាណ អាជីវកម្មរបស់លោកអ្នក នោះហើយជាមូលហេតុដែល MekongNet យកចិត្តទុកដាក់ក្នុងការធ្វើគ្រប់យ៉ាងតាមវិធីត្រឹមត្រូវ ដើម្បីធានាបាននូវភាពជោគជ័យជូនអ្នក។

ដំណោះស្រាយ​ Wi-Fi

ដំណោះស្រាយ​ Wi-Fi

ប្រព័ន្ធ Wi-Fi របស់មេគង្គណិត គឺជាដំណោះស្រាយ Wi-Fi ប្រភេទការិយាល័យដ៏ល្អបំផុតសម្រាប់គ្រប់ទំហំអាជីវកម្ម​។ មិនថាអ្នកត្រូវការមើលវីដេអូអនឡាញ បង្ហោះឯកសារ រៀបចំសិក្ខាសាលា ឬការប្រើប្រាស់កម្មវិធីអនឡាញទេ Wi-Fi របស់យើងមាន លទ្ធភាពអាចគ្របគ្រងទាំងអស់។

VPN (​បណ្តាញឯកជននិម្មិត)

VPN (​បណ្តាញឯកជននិម្មិត)

តើអ្នកចង់ទទួលបានការទំនាក់ទំនងប្រកបដោយសុវត្ថិភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យសម្រាប់អាជីវកម្មរបស់លោកអ្នកទេ? មិនថាលោកអ្នកត្រូវការបញ្ជូនទិន្នន័យ ចែករំលែកឯកសារ ឬធ្វើសន្និសីទជាវីដេអូនោះទេ អ្នកអាចធ្វើបានទាំងអស់ជាមួយបណ្តាញឯកជននិម្មិត (VPN)

ភាពខុសគ្នារបស់​ MekongNet

ចែករំលែកទីតាំង ភាពជោគជ័យរួមគ្នា

ការណែនាំ និងផ្តល់យោបល់ពីអ្នកជំនាញ
Benefit
ឧបករណ៍និងសម្ភារៈដែលមានគុណភាព
Benefit
ការដំឡើង និងថែទាំប្រកបដោយវិជ្ជាជីវៈ
Benefit
គម្រោង​ និងកញ្ចប់សេវាកម្មដែលមានតម្លៃសមរម្យ និងអាចបត់បែនបាន។
Benefit

ទំនាក់ទំនងមកយើងខ្ញុំ

ហើយចាប់ផ្តើមបង្កើតជំពូកបន្ទាប់នៃដំណើរឌីជីថលរបស់លោកអ្នក!

លេខទូរស័ព្ទ

015 234 501 023 226 622

អ៊ីមែល

cc@corp.mekongnet.com.kh

ការិយាល័យ​ក​ណ្តា​ល

ផ្ទះលេខ៩៥ មហាវិថីព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ