
អត្ថប្រយោជន៍សំខាន់ៗរួមមាន៖
- ល្បឿនបញ្ជូនបានហូតដល់ 9,608 Mbps ដែលធ្វើឲ្យការទស្សនាវីដេអូកម្រិត 4K/8K, ការប្រើប្រាស់ Cloud Computing និងការប្រជុំតាមវីដេអូបានរលូន។
- ការតភ្ជាប់ឧបករណ៍ឆ្លាតវៃបានរហូតដល់ ១២៨គ្រឿងក្នុងពេលតែមួយ ដោយសារបច្ចេកវិទ្យា OFDMA និង MU-MIMO ដែលមានសារៈសំខាន់ខ្លាំងសម្រាប់គេហដ្ឋាន និងការិយាល័យដែលមានអ្នកប្រើប្រាស់ច្រើន។
- កាត់បន្ថយភាពយឺតយ៉ាវ (Latency) និងបង្កើនល្បឿននៃការឆ្លើយតប ដែលជួយសម្រួលបទពិសោធន៍អ្នកប្រើប្រាស់នៅក្នុងកន្លែងដែលមានការប្រើប្រាស់ច្រើន។
- បង្កើនប្រសិទ្ធភាពថាមពល តាមរយៈបច្ចេកវិទ្យា Target Wake Time (TWT) ដែលជួយសន្សំសំចៃថ្មសម្រាប់ឧបករណ៍ឆ្លាតវៃចល័ត និង IoT។
រ៉ោតទ័រ (Router) Wi-Fi 6 របស់ Huawei នាំមុខគេក្នុងការផ្ដល់ជូននូវកម្រិតបញ្ជូនទិន្នន័យខ្ពស់បំផុត និងអាចគ្រប់គ្រង់ការតភ្ជាប់ក្នុងពេលតែមួយបានច្រើន ជាមួយភាពយឺតយ៉ាវតិច។
ក្រុមហ៊ុនមេគង្គណិត ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានដំឡើងកម្រិតកញ្ចប់សេវាកម្មអ៊ីនធឺណិត Home34 និង អាជីវកម្មខ្នាតតូចទាំងអស់ ដោយបំពាក់នូវឧបករណ៍រ៉ោតទ័រ (Router) Huawei Wi-Fi 6 ដ៏ទំនើប។ ការបង្កើនគុណភាពនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់មេគង្គណិត ក្នុងការផ្ដល់ជូននូវដំណោះស្រាយ នៃការតភ្ជាប់ដែលទំនើប និងអាចទុកចិត្តបាន ជាមួយប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រាប់ទាំងអតិថិជនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ និងតម្រូវការសម្រាប់អាជីវកម្មខ្នាតតូច។
ការសហការណ៍ជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍លំដាប់ពិភពលោក មេគង្គណិតធានាថា អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Wi-Fi 6 ដែលផ្ដល់ជូនល្បឿនលឿនជាងមុន, សមត្ថភាពឆ្លាតវៃ ដែលអាចឲ្យផ្គត់ផ្គង់សេវាទៅកាន់ឧបករណ៍ឆ្លាតវៃបានច្រើនជាងមុន, មានសុវត្ថិភាពជាងមុន និងមានស្ថិរភាពខ្ពស់។
ស្វែងយល់បន្ថែមអំពីកញ្ចប់សេវាអ៊ីនធឺណិតសម្រាប់គេហដ្ឋាន និងអាជីវកម្មពីមេគង្គណិតឥឡូវនេះ៖
🏠សម្រាប់គេហដ្ឋាន៖ https://info.mekongnet.com.kh/
🏢សម្រាប់អាជីវកម្មខ្នាតតូច: https://info.mekongnet.com.kh/biz/
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mekongnet.com.kh ឬទំនាក់ទំនងមកកាន់ 015 234 501 / 023 226 622 ។
ជាមួយនឹងការដំឡើងកម្រិត ជាមួយឧបករណ៍ថ្មីនេះ អតិថិជនរបស់មេគង្គណិតនឹងទទួលបាន៖
- ល្បឿនសេវាអ៊ីនធឺណិតកាន់តែលឿន៖ បង្កើនល្បឿនបញ្ចូនទិន្នន័យ Mbps សម្រាប់ការទាញយក (Download) កាន់តែរហ័ស, ការទស្សនាវីដេអូអនឡាញ (Streaming) កាន់តែរលូន, និងការលេងហ្គេមអនឡាញកាន់តែអស្ចារ្យ។
- សេវាកាន់តែមានស្ថិរភាព៖ ការតភ្ជាប់មាន មានស្ថិរភាពខ្ពស់ ទោះបីជាស្ថិតក្នុងអំឡុងពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយក៏ដោយ។
- សុវត្ថិភាពកាន់តែខ្ពស់៖ បំពាក់នូវប្រព័ន្ធការពារកម្រិតខ្ពស់ ដែលជួយការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
- លទ្ធផលតេស្តល្បឿនពិតប្រាកថ៖ បង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់រ៉ោតទ័រ WiFi 6 ដែលមានល្បឿនលឿនពិតប្រាកដទាំងក្នុងកម្រិត Mbps និង Gbps។
Share on:
You may also like

What is WIFI 6?
Wi-Fi 6 (802.11ax) ត្រូវបានទទួលស្គាល់ជាសកលនូវសមត្ថភាពក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់សេវាទៅកាន់ ឧបករណ៍ចំនួនច្រើនក្នុងពេលតែមួយ និងកម្មវិធីដែលត្រូវការកម្រិតបញ្ជូនទិន្នន័យ (Bandwidth) ខ្ពស់។
Learn More

𝐌𝐚𝐱𝐢𝐦𝐢𝐳𝐢𝐧𝐠 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐂𝐨𝐬𝐭-𝐄𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐰𝐢𝐭𝐡 𝐙𝐒𝐭𝐚𝐜𝐤 𝐨𝐧 𝐀𝐥𝐢𝐛𝐚𝐛𝐚 𝐂𝐥𝐨𝐮𝐝
Optimize Your Cloud, Maximize Your ROI! 💸 Join us on August 23, 2024, from 2:00-3:00 PM for an exclusive webinar with Ms. Mullika Suksawaeng from Alibaba Cloud. Learn how to prevent costly mistakes, stay ahead of downtime, and gain expert insights to enhance your cloud performance and cost-efficiency. Don’t miss out—Register Now!
Learn More
