គួរជាទីទុកចិត្ត និងមានស្ថិរភាពខ្ពស់

កញ្ចប់អ៊ីនធឺណិត Enterprise Fiber គឺជាជម្រើសល្អប្រសើរសម្រាប់អាជីវកម្មទាំងឡាយ ។ មេគង្គណិតផ្ដល់សេវាអ៊ីនធឺណិតលំដាប់អាជីវកម្ម ដែលមានសមត្ថភាពគ្របដណ្ដប់ខ្សែកាបហ្វាយប័រអុបទិកទូទាំងប្រទេស ដើម្បីផ្ដល់ជូនការតភ្ជាប់សេវាអ៊ីនធឺណិតល្បឿនលឿន ស្ថេរ និងគួរជាទីទុកចិត្ដ ដល់អតិថិជន ។
តើកញ្ចប់ Enterprise Fiber ល្អប្រសើរសម្រាប់ផ្នែកណាខ្លះ?
ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នរដ្ឋាភិបាល សណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មធំៗដទៃទៀត កំពុងប្រើប្រាស់កញ្ចប់អ៊ីនធឺណិតហ្វាយប័រអុបទិកលំដាប់អាជីវកម្ម ដើម្បីឱ្យប្រតិបត្ដិការអាជីវកម្មរបស់ពួកគេដំណើរការប្រសើរ ដោយសារតែកញ្ចប់នេះ មានល្បឿនលឿន ស្ថេរ និងគួរជាទីទុកចិត្ដ ។

តើកញ្ចប់នេះ មានល្បឿនលឿនកម្រិតណា ?
ចាប់ពី 1Mbps រហូតដល់ 1Tbps មេគង្គណិតផ្ដល់ជូននូវទំហំប៊ែនវីដ(Bandwidth) បត់បែន និងមានទំហំធំ ដែលអនុញ្ញាតឱ្យលោកអ្នក អាចកែសម្រួលឱ្យត្រូវទៅនឹងតម្រូវការក្រុមហ៊ុនរបស់លោកអ្នក ។

អ្វីៗ ដែលត្រូវរួមបញ្ចូល៖
Public IP, Roaming Wi-Fi, HotSpot, DPLC/IPLC, Dedicated line, Special route
កម្រិតនៃការផ្គត់ផ្គង់៖
ធានាល្បឿនអ៊ីនធឺណិតរហូតដល់ ៩៩.៩៨% + ជំនួយផ្នែកបច្ចេកទេស ២៤/៧
ការរំពឹងទុកខ្ពស់៖
មិនកំហិតសមត្ថភាពទិន្ន័យ៖ មានន័យថា ទទួលបានចំនួន Uploads និង Downloads គ្មានដែនកំណត់
គ្របដណ្ដប់ទូទាំងប្រទេស៖ មេគង្គណិត មាននូវសេវាគ្របដណ្ដប់ខ្លាំង និងកំពុងរីកចម្រើនប្រមាណ ៨០% នៃប្រទេសទាំងមូល ។