ផ្ញើសារ SMS ផ្សាយពាណិជ្ជកម្ម

ដោយមានកំណើនអ្នកប្រើប្រាស់ទូរសព្ទចល័តច្រើន ជាការសំខាន់ដែលត្រូវបញ្ជ្រាបពត៌មានដល់អ្នកប្រើប្រាស់ទូរសព្ទទាំងនោះ។ ការធ្វើទីផ្សារតាមរយៈ SMS គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយពត៌មាន (ការផ្សព្វផ្សាយ ការជូនដំណឹងឬការដាស់តឿន ប័ណ្ណទូទាត់ជាដើម) ដល់អតិថិជនមានលក្ខណៈធំទូលាយ។ នៅក្នុងប្រទេសកម្ពុជា មនុស្សកាន់តែច្រើនមានទូរស័ព្ទចល័តជាជាងគណនីអ៊ីម៉ែល។

ការធ្វើទីផ្សារតាម SMS គឺមានលក្ខណៈប្រសើរជាងអ៊ីម៉ែល ដោយសារតែ SMS អាចទៅដល់អ្នកមើលភ្លាមៗដោយមិនរង់ចាំយូរ។ អ្វីដែលមិននឹកស្មាននោះគឺ SMS ដែលបានផ្ញើរចេញទៅ​ ត្រូវបានអានរហូតដល់ទៅ ៩៨% ក្នុងរយៈពេលតែ ៩០ វិនាទីប៉ុណ្នោះ ចំណែកឯអ៊ីម៉ែលវិញ មានត្រឹមតែ ១៥%​ ដែលបានមើលក្នុងរយៈពេលជាមធ្យម ២ ថ្ងៃកន្លះ។

ក្រុមហ៊ុន MekongNet អាចផ្ដល់ ជូនសេវាផ្ញើសារ SMS ដល់អតិថិជន ដោយវាមានលក្ខណៈងាយស្រួលប្រើ ជាមួយវេបសាយ ឬតាមរយៈការភ្ជាប់ជាមួយមាស៊ីនមេរបស់អ្នកដោយ API សាររបស់លោកអ្នក អាចសរសេរទៅតាមសេចក្តីប្រាថ្នា ជាភាសាអង់គ្លេស ភាសាខ្មែរ  ឫភាសាដទៃទៀតក៏បាន។ អ្វីដែលពិសេសនោះគឺ អ្នកអាចផ្ញើទៅកាន់  អតិថិជនរាប់ពាន់នាក់ក្នុងពេលតែមួយ។

ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយអំពីផលិតផល /សេវាកម្មរបស់អ្នក សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីឲ្យយើងអាចជួយស្វែងរក មធ្យោបាយផ្សព្វផ្សាយចម្រុះ ដែលមានប្រសិទ្ធភាពសម្រាប់លោកអ្នក។