ប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទ

ប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទ 

ភាពជោគជ័យនៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននេះត្រូវមានកត្តាចូលរួមច្រើនជាងកាលពីពេលមុន។ ដំណោះស្រាយ បច្ចេកវិទ្យា ទូរសព្ទគឺជាកត្តាមួយដ៏ចាំបាច់ដើម្បីគាំទ្រដល់ការហៅទូរសព្ទតាមអ៊ីនធឺណិត  (VoIP) ស្ដង់ដារបើកចំហ ដូចជា  SIP បុគ្គលិក ចល័ត និង ទំនាក់ទំនងទិន្នន័យជាសំឡេង និងទិន្នន័យរួមគ្នាដែលអាជីវកម្មនាពេលបច្ចុប្បន្ននេះកំពុងតែត្រូវការ។

ក្រុមហ៊ុន AnAnA Computer បានផ្ដល់បរិក្ខារគ្រប់យ៉ាងដែលសហគ្រាសទំនើបៗត្រូវការទៅតាម ជម្រើសរបស់ ខ្លួនចំពោះ ដំណោះស្រាយ បច្ចេកវិទ្យា ទូរសព្ទគ្រប់ប្រភេទទាំងអស់ដើម្បីបំពេញតាម តម្រូវការរបស់អង្គភាពរបស់អ្នក ចាប់ពីកម្រិត អ្នកប្រើប្រាស់ ពីរបីនាក់ រហូតដល់អ្នកប្រើប្រាស់ ច្រើនជាង 15,000 នាក់។

 

ប្រព័ន្ធ PBX អាណាឡូក

  • ដោយមានភ្ជាប់មកជាមួយខ្សែទង់ដែងស្ដង់ដារ និងទូរសព្ទ POTS (សេវាទូរសព្ទសុទ្ធសាធពីមុន) ប្រព័ន្ធនេះ អាចទុកចិត្ត បាន បង្កើនគុណភាពសំឡេងល្អ និងមានលក្ខណៈពិសេស មូលដ្ឋានដែល អ្នកអាចរកឃើញ នៅក្នុង ទូរសព្ទ តាមផ្ទះធម្មតា ដូចជារង់ចាំ (hold) បិទសំឡេង (mute) ហៅម្ដងទៀត (redial) និងហៅកាត់ (speed dial) ប្រព័ន្ធ នេះក៏ អាចផ្ទេរការហៅ ទូរសព្ទរវាងខ្សែបន្តនានាផងដែរ។

 

ប្រព័ន្ធ IP PBX – ទម្រង់រហ័សទោលដើម្បីបង្រួមចរាចរណ៍សំឡេង និងទិន្នន័យបញ្ចូលគ្នា

  • អាចឲ្យសហគ្រាសរបស់អ្នកប្រើប្រាស់បណ្ដាញដែលគាំទ្រ SIP ដើម្បីគ្របដណ្ដប់លើលក្ខណៈពិសេស របស់ក្រុមហ៊ុន Interactive Intelligence ដែលបានកំណត់ជាមួយនឹង កម្មវិធីអាជីវកម្មដែលបានដំឡើង។ លទ្ធផលដែលទទួលបាន គឺជាដំណោះស្រាយ បច្ចេកវិទ្យាទូរសព្ទ IP PBX បែបរួមបញ្ចូលពេញលេញមួយ ដែលអាចធ្វើការហៅទូរសព្ទ និងផ្ញើទូសារ ក៏ដូចជាការផ្ញើអ៊ីមែល ទាក់ទងតាមវែបសាយត៍ ព្រមទាំងមានព័ត៌មានដ៏មាន តម្លៃអំពីអាជីវកម្ម និងអតិថិជនផងដែរ។

 

ប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទHyBird

  • ប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទកូនកាត់នេះ ប្រើប្រាស់លេខកូដគ្រប់គ្រងសញ្ញាល់ទំនើបដើម្បី ភ្ជាប់ប្រភេទ ណាមួយនៃបច្ចេក វិទ្យា ហៅទូរសព្ទ ទៅកាន់ប្រភេទណា មួយផ្សេងទៀត។ ប្រព័ន្ធនេះត្រូវបានដាក់ ពង្រាយនៅតាមកន្លែង ធ្វើអាជីវកម្ម ដោយមាន បំណងរួមបញ្ចូលគ្នា ជាមួយបច្ចេកវិទ្យា អាណាឡូក ឌីជីថល និង VoIP នៅក្នុងកម្រិតមាត្រ ផ្សេងៗគ្នា ខណៈកំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធខ្សែទង់ដែងដែលមានស្រាប់។

 

ប្រព័ន្ធ VoIP

  • VoIP អនុញ្ញាតឲ្យលោកអ្នករួមបញ្ចូលសំឡេង ទិន្នន័យ និងវីដេអូជាមួយគ្នាទៅជាសេវា ដែល ងាយស្រួល គ្រប់គ្រងមួយ ។ ប្រព័ន្ធនេះ មានលក្ខណៈ ពិសេសជាច្រើន ដែលអាច រកបានដោយ មិនចាំបាច់បង់ប្រាក់ បន្ថែមឡើយ ពោល គឺការ ផ្ញើសារ ជាសំឡេង សេវា caller ID សេវានិយាយ ទូរសព្ទចូលគ្នា (conferencing) សេវា បញ្ជូនបន្ត និងសេវា ហៅទូរសព្ទតំបន់ ដាច់ស្រយាល មិនកំណត់។ ប្រព័ន្ធ VoIP មានភាពងាយស្រួលក្នុងការដំឡើង និង ថែទាំ ដោយគ្មានបន្ទុក ស្មុគស្មាញ ការចំណាយ និងការបណ្ដុះបណ្ដាល ដែលជាញឹកញាប់គឺជា បរិក្ខារទូរសព្ទ ស្ដង់ដារ។

 Cloud Servers Business Fiber
Internet
Domestic Private
Leased Connection
SCALABILITY & PERFORMANCE

STABLE & RELIABLE CONNECTIVITY

SECURE AND DIRECT
ACCESS
Click HERE to learn more Click HERE to learn more Click HERE to learn more