បញ្ហាប្រឈមនានា នៅពេលអាជីវកម្មទាំងឡាយប្ដូរមកប្រើសេវា Cloud!
បើទោះជាម្ចាស់អាជីវកម្ម ទទួលបានអត្ថប្រយោជន៍ច្រើន ពីការប្ដូរមកប្រើសេវា Cloud ក្ដី (សូមអាន: Why Business are moving to cloud),ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលម្ចាស់អាជីវកម្មត្រូវដោះស្រាយ ។ ដើម្បីឱ្យការប្ដូរមកប្រើសេវា Cloud ទទួលបានជោគជ័យ តម្រូវឱ្យម្ចាស់អាជីវកម្មផ្ដោតការយកចិត្ដទុកឱ្យបានច្រើន។ ប្រសិនបើអាជីវកម្មរបស់លោកអ្នក មិនទាន់បានត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួននៃការប្ដូរមកប្រើសេវា Cloud ទេ នោះលោកអ្នកនឹងត្រូវចំណាយថវិកាច្រើន ហើយទិន្ន័យសំខាន់ៗរបស់លោកអ្នក ក៏គ្មានសុវត្ថិភាពដែរ ។