បញ្ហាប្រឈមនានា នៅពេលអាជីវកម្មទាំងឡាយប្ដូរមកប្រើសេវា Cloud!

បើទោះជាម្ចាស់អាជីវកម្ម ទទួលបានអត្ថប្រយោជន៍ច្រើន ពីការប្ដូរមកប្រើសេវា Cloud ក្ដី  (សូមអាន: Why Business are moving to cloud),ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលម្ចាស់អាជីវកម្មត្រូវដោះស្រាយ ។  ដើម្បីឱ្យការប្ដូរមកប្រើសេវា Cloud ទទួលបានជោគជ័យ តម្រូវឱ្យម្ចាស់អាជីវកម្មផ្ដោតការយកចិត្ដទុកឱ្យបានច្រើន។ ប្រសិនបើអាជី​វកម្មរបស់លោកអ្នក មិនទាន់បានត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួននៃការប្ដូរមកប្រើសេវា Cloud ទេ នោះលោកអ្នកនឹងត្រូវចំណាយថវិកាច្រើន ហើយទិន្ន័យសំខាន់ៗរបស់លោកអ្នក ក៏គ្មានសុវត្ថិភាពដែរ ។  ដូច្នេះការយល់ដឹងពីបញ្ហាទាំងនេះ និងវិធីដើម្បីដោះស្រាយវា មុនពេលលោកអ្នកចាប់ផ្ដើមប្ដូរមកប្រើសេវា​ Cloud នោះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីសេវានេះ ។ ខាងក្រោមនេះ យើងបានលើកយកបញ្ហាចម្បងចំនួន ៥ ដែលអាជីវកម្មទាំងឡាយ ធ្លាប់បានជួបប្រទះ អំឡុងប្ដូរមកប្រើសេវា Cloud  ដើម្បីជួយឱ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ច្រើនពីសេវានេះ៖ 

សុវត្ថិភាព សំនួរទី១ ដែលអាជីវកម្មភាគច្រើនសាកសួរ គឺផ្ដោតទៅលើសុវត្ថិភាពទិន្ន័យ ។ តើទិន្ន័យរបស់ខ្ញុំ មានសុវត្ថិភាព ឬទេ នៅក្នុងបណ្ដាញ Cloud ហើយតើទិន្ន័យទាំងនោះ មានសុវត្ថិភាពបែបណា? សំនួរ នេះពិតជាសំខាន់មែនទែន! ការផ្ទេរទិន្ន័យពី Server នៅកន្លែងអាជីវកម្ម មករក្សាទុកនៅលើបណ្ដាញ Cloud អាចនាំឱ្យមានបញ្ហាប្រឈមច្រើន ប្រសិនបើការប្ដូរមកប្រើសេវា Cloud នោះ ពុំបានគ្រោងទុក និងដោះស្រាយឱ្យបានត្រឹមត្រូវពេញលេញ ។ លំហនៃបណ្ដាញ Cloud នឹងធ្វើឱ្យទិន្ន័យរបស់លោកអ្នក ប្រឈមនឹងបញ្ហាគម្រាមកំហែងផ្នែកសន្ដិសុខកាន់តែខ្ពស់ ពីការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត  និងភាពស្មុគស្មាញដទៃទៀត ។  កត្ដានេះហើយ ទើបការពង្រឹងផ្នែកសន្ដិសុខទិន្ន័យ និងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនានា ត្រូវបានប្រើប្រាស់ ដើម្បីឱ្យដំណើរការស៊ីសង្វាក់គ្នាជាមួយនឹងបច្ចេកវិទ្យា Cloud ។ បញ្ហាប្រឈមបច្ចុប្បន្ននោះគឺថា អាជីវកម្មទាំងឡាយអាចទទួលបានផលចំណេញពីបណ្ដាញ Public Cloud ហើយទន្ទឹមនឹងនោះ ក៏ប្រឈមនឹងហានិភ័យផងដែរ ។ អាជីវកម្មទាំងឡាយ ចាំបាច់ត្រូវតែពិចារណា និងគ្រោងយុទ្ធសាស្រ្ដសន្ដិសុខទិន្ន័យឱ្យបានត្រឹមត្រូវ ដើម្បីតទល់នឹងក្ដីបារម្ភចំពោះបញ្ហាសន្ដិសុខ នៅពេលសម្រេចប្ដូរមកប្រើសេវា Cloud ។

តម្លៃ

ការប្ដូរមកប្រើសេវា Cloud អាចត្រូវចំណាយប្រាក់ច្រើន ជាពិសេសប្រសិនបើលោកអ្នក ពុំបានទាយទុកមុននូវផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ឬគ្រោងនូវធនធានចាំបាច់របស់លោកអ្នក ឱ្យបានត្រឹមត្រូវ ។ ស្របពេលដែលសេវា Cloud ផ្ដល់ប្រសិទ្ធភាពប្រើប្រាស់ខ្ពស់ និងចំណាយតិច ក្នុងរយៈពេលយូរ ការប្ដូរមកប្រើសេវានេះ អាចឱ្យលោកចំណាយថវិកាច្រើន នៅដើមគ្រា ដោយអាស្រ័យទៅលើទំហំទិន្ន័យ ដែលអាជីវកម្មរបស់លោកអ្នក គ្រោងនឹងផ្ទេរមករក្សាទុក្ខ នៅលើបណ្ដាញ Cloud ។  

ក្រុមហ៊ុនផ្ដល់សេវា Cloud ភាគច្រើន ឧទាហណ៍ដូចជា Amazon Web Services (AWS) និង Microsoft Azure ផ្ដល់នូវការគណនាតម្លៃដើម្បីជួយដល់ការប៉ាន់ថ្លៃចំណាយជាមុនលើការដំឡើងធនធាន លើបណ្ដាញ Cloud សម្រាប់អាជីវកម្ម ។ លោកអ្នក អាចបញ្ចូលព័ត៌មានលម្អិតនៃទំហំការងារផ្ទុកនៅក្នុងឧបករណ៍ផ្ទុកទិន្ន័យរបស់ក្រុមហ៊ុនលោកអ្នក ហើយព័ត៌មាននេះ នឹងត្រូវប្រើដើម្បីស្វែងយល់ពីថ្លៃដើមកម្មសិទ្ធិសរុប( Total Cost of Ownership (TCO)) និងសេវា ដែលគួរណែនាំឱ្យអាជីវកម្មប្រើប្រាស់ ។ នេះគ្រាន់តែជាវិធីមួយ ក្នុងចំណោមវិធីទាំងឡាយ ដែលក្រុមហ៊ុនផ្ដល់សេវា Public Cloud អនុវត្ដដើម្បីជួយអាជីវកម្ម ឱ្យអាចគ្រប់គ្រងថ្លៃចំណាយរបស់ខ្លួនឱ្យបានល្អប្រសើរប៉ុណ្ណោះ ។

បច្ចុប្បន្ន Cloud Platforms ភាគច្រើន  អាចផ្ដល់ឱ្យមួយសំណុំតែម្ដងដូចជា រចនាសម្ព័ន្ធ តម្រូវការផ្នែកសន្ដិសុខ និងបណ្ដាញ និងផ្ដល់ឱ្យអាជីវកម្មនូវការមើលឃើញ និងគ្រប់គ្រងទិន្ន័យរបស់ខ្លួន នៅលើបណ្ដាញ Cloud បាន ។ ចំណុចនេះ ជួយកាត់បន្ថយចំនួនកិច្ចសន្យាទិញឧបករណ៍ ឬ កម្មវិធី Software ពីជនទី៣ និងកាត់បន្ថយទុនចំណាយ ដោយសារតែម្ចាស់អាជីវកម្មចំណាយតិច ឬពុំចំណាយតែម្ដងទៅលើការជាវឧបករណ៍ Hardware ដើម្បីដំឡើង ។ តាមរយៈសេ​វា Cloud អាជីវកម្មទាំងឡាយអាចចាប់ផ្ដើមពីទំហំតូច និងពង្រីកធនធានរបស់ខ្លួនតាមតម្រូវការ ដោយប្រើវិធីដ៏មានប្រសិទ្ធភាព និងចំណាយថវិកាតិចនេះ ។

   ការបន្ដអាជីវកម្ម

អំឡុងប្ដូរមកប្រើប្រាស់សេវា Cloud   កម្មវិធីគ្រោះថ្នាក់មួយចំនួន ពុំអាចបើកចេញ ឬដើរមិនគ្រប់មុខងារ ដូចដែលបុគ្គលិករបស់លោកអ្នក រំពឹងទុកនោះទេ ។   ការអាក់ខាននេះ អាចនាំឱ្យអតិថិជន និងបុគ្គលិករបស់លោកអ្នក មានអារម្មណ៍មិនសប្បាយចិត្ដ និងធ្លាក់ចុះប្រសិទ្ធភាពការងារ ព្រមទាំងត្រូវចំណាយខ្ពស់លើប្រតិបត្ដិការអាជីវកម្ម ។  មានការអនុវត្ដល្អៗចំនួន ដែលលោកអ្នក អាចអនុវត្ដតាម ដើម្បីរក្សាប្រតិបត្ដិការអាជីវកម្មរបស់លោកអ្នកឱ្យដំណើរការរលូន អំឡុងពេលប្ដូរមកប្រើប្រាស់សេវា Cloud ។

ទី១ លោកអ្នកគួរ សាកល្បងទាញកម្មវិធី និងទិន្ន័យរបស់វាមកដាក់ជាមួយគ្នា ដើម្បីកុំឱ្យវាបែកខ្ញែកពីគ្នា នៅក្នុងបរិយាកាសថ្មីនៃសេវា Cloud ។ បន្ទាប់មក ដោយអាស្រ័យទៅលើទំហំនៃការអាក់ខានដំណើរការកម្មវិធី ដែលអាជីវកម្មអាចដោះស្រាយបាន លោកអ្នកនឹងត្រូវជ្រើសរើសយុទ្ធសាស្រ្ដប្ដូរមកប្រើសេវា Cloud ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង ។  អាជីវកម្មមួយចំនួន ប្រើយុទ្ធសាស្រ្ដ រួមផ្សំគ្នាដើម្បីធានាបានថា អាជីវកម្មរបស់ខ្លួន ទទួលបានសេវាដែលគ្មានការរំខាន អំឡុងពេលដំឡើងប្រព័ន្ធកម្មវិធី Software និងការផ្ទេរមកប្រើបណ្ដាញ Cloud ។

កម្មវិធីចាស់ៗហួសសម័យកាល

បញ្ហាដ៏ធំបំផុតមួយ ក្នុងចំណោមបញ្ហាទាំងឡាយ គឺការភ្ជាប់ប្រព័ន្ធចាស់ៗ ជាមួយកម្មវិធីអាជីវកម្មថ្មីៗ ដែលប្រើនៅលើបណ្ដាញ Cloud ។ សម្រាប់គម្រោងរយៈពេលខ្លី ទៅរយៈពេលមធ្យម លោកអ្នកនឹងត្រូវការ ដំណោះស្រាយ ដែលអាចដំណើរការ នៅក្នុងបរិយាកាស ដែលប្រើកម្មវិធីរួមផ្សំគ្នា ជាមួយនឹងសេវាកម្មនានា ពីបណ្ដាក្រុមហ៊ុនផ្ដល់សេវា ដែលអាចជំនួយដល់ការផ្ទេរមកប្រើបណ្ដាញ Cloud របស់ក្រុមហ៊ុនលោកអ្នក ។

មនុស្ស & ដំណើរការ

បញ្ហាដ៏ធំបំផុតសម្រាប់ការជ្រើសរើសមកប្រើសេវា Cloud គឺមិនមែនជាឧបសគ្គផ្នែកបច្ចេកវិទ្យានោះទេ ។ វាបណ្ដាលមកពីកត្ដាមនុស្ស និងដំណើរការនានា ដែលត្រូវតែកែតម្រូវ និងបណ្ដុះបណ្ដាលឱ្យសមត្ថភាពប្រតិបត្ដិការ នៅលើ Cloud platform ។ កត្ដានេះ គឺត្រូវប្រើពេលវេលា ដើម្បីកំណត់ប្រសិទ្ធភាពនៃការប្រើប្រាស់សេវា Cloud ។ អាជីវកម្មតូច និងទើបដំណើរការថ្មីថ្មោង នឹងប្ដូរមកប្រើសេវា Cloud យ៉ាងងាយស្រួល ហើយអាជីវកម្មធំៗ នឹងត្រូវប្រើពេលវេលាច្រើន ក្នុងការប្ដូរមកប្រើសេវានេះ នៅពេលនិយាយដល់ការប្ដូរមកប្រើសេវា Cloud ពេញលេញ ៕