សេវា Virtual Private Network (VPN)

សេវា Virtual Private Network (VPN) របស់ក្រុមហ៊ុន MekongNet ផ្ដល់ជូនអាជីវកម្ម របស់អ្នកនូវការប្រាស្រ័យ ទាក់ទង ប្រកបដោយ សន្ដិសុខ និងប្រសិទ្ធភាពថ្លៃចំណាយ រវាងការិយាល័យច្រើនកន្លែងដែលដាច់ពីគ្នាដើម្បីធ្វើការងារពីចម្ងាយ។ សេវាផ្ដល់ជូន បុគ្គលិក ដែលធ្វើការងារនៅក្រៅការិយាល័យនូវការបញ្ជូនទិន្នន័យ ការចែករំលែកឯកសារ ក៏ដូចជាការធ្វើ video conference ប្រកបដោយ សុវត្ថិភាពនៅក្នុងច្រកបណ្ដាញឯកជនមួយ។

សេវា Virtual Private Network (VPN) ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឲ្យអាជីវកម្មដែល ត្រូវធ្វើការប្រាស្រ័យ ទាក់ទងប្រកបដោយ សន្ដិសុខ និងប្រសិទ្ធភាពថ្លៃចំណាយ។ សេវា នេះក៏ផ្ដល់ជូនបុគ្គលិកដែលធ្វើដំណើរ នៅខាងក្រៅរបស់អ្នកនូវការបញ្ជូនទិន្នន័យ ការចែករំលែកឯកសារ ក៏ដូចជាការធ្វើ video conference ប្រកបដោយសន្ដិសុខនៅក្នុង ច្រកបណ្ដាញឯកជនមួយ ដែលកំណត់ ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវា VPN។

ដំណោះស្រាយ VPN របស់យើងត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការអាជីវកម្ម ចាប់ពីសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងរហូតដល់សាជីវកម្មធំៗ។ សេវា VPN អាចរកបានតាមការស្នើសុំរបស់អ្នកប្រើប្រាស់។ អ្នកនឹងទទួលបានបទពិសោធន៍នៃ អត្ថ ប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
-    គ្មានការរអាករអួល ឬរំខានពីអ្នកប្រើប្រាស់ផ្សេង
-    បណ្ដាញចំគោលដៅដើម្បីធានាសន្ដិសុខទិន្នន័យខ្ពស់
-    ប្រសិទ្ធភាពថ្លៃចំណាយ
-    ងាយស្រួលប្រើប្រាស់ ភាពចល័ត

ជាទូទៅ សេវា VPN មានការភ្ជាប់ទំនាក់ទំនងស្មុគស្មាញជាងពីចំណុចមួយទៅចំណុច មួយ។ លក្ខណៈសម្គាល់នៃសេវា VPNs គឺគ្មានសន្ដិសុខ ឬសមត្ថភាព ប៉ុន្តែសេវានេះ គ្របដណ្ដប់ លើបណ្ដាញផ្សេងៗ ដើម្បីផ្ដល់មុខងារ ដំណើរការជាក់លាក់ មួយដែល មាន អត្ថប្រយោជន៍ ចំពោះសហគមន៍ របស់អ្នកប្រើប្រាស់។