សេវា Mobile Data Authentication

ចុចម្ដង តែសុវត្ថិភាពខ្ពស់

សេវា Mobile Data Authentication  គឺជាការការវិវត្តន៍ថ្មីនៃវិធីសាស្រ្ដបញ្ចូលលេខសម្ងាត់ ដើម្បីបំពេញបាននូវតម្រូវការរបស់អ្នកប្រើប្រាស់ នាយុគសម័យទំនើប ។ វិធីសាស្រ្ដនេះ លឿនរហ័សទាន់ចិត្ដ និងរក្សាបាននូវឯកជនភាពខ្ពស់ ខណៈផ្ដល់ជូនអ្នកប្រើប្រាស់នូវកម្រិតសុវត្ថិភាពខ្ពស់ គួរជាទីទុកចិត្ដ។

ហេតុអ្វីសេវានេះ មានសុវត្ថិភាពខ្ពស់ជាង?

ការយល់ដឹងពីឯកជនភាពរបស់អ្នកប្រើប្រាស់ បានក្លាយជាកត្ដា ដែលត្រូវយកចិត្ដទុកដាក់ជាពិសេស ស្របពេលដែលបច្ចេកវិទ្យា បន្ដរីកចម្រើនឥតឈប់ឈរ ។ សេវាថ្មីនេះ មិនដូចជាវិធីសាស្រ្ដ Mobile Authentication ដទៃទៀតដូចជា ការផ្ញើសារ SMS OTP, biometrics(ស្គែនក្រយៅដៃ ស្គែនមុខ) និង Header Enrichment នោះទេ ព្រោះតែសេវា Mobile Data Authentication របស់យើងការពារអ្នកប្រើប្រាស់ ដោយមិនប្រើទិន្ន័យស្ដីពីឯកជនភាពរបស់អ្នកប្រើប្រាស់នោះទេ ។ ផ្ទុយទៅវិញសេវានេះ ប្រើកូដសម្ងាត់ជាក់លាក់មួយពីស៊ីមកាត ឧបករណ៍ និងលេខទូរសព្ទ ដែលបានបញ្ជាក់ និងផ្ទៀងផ្ទាត់ពីក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍របស់លោកអ្នក ។

ផ្ដល់ជូនលោកអ្នកនូវបទពិសោធប្រើប្រាស់ប្រសើរជាងមុន

សេវានេះ តម្រូវឱ្យអ្នកប្រើប្រាស់ជាប់ពាក់ព័ន្ធ នឹងការចុចលើទូរសព្ទតិចតួចប៉ុណ្ណោះ ដោយលោកអ្នកមិនចាំបាច់រង់ចាំវាយឈ្មោះអ្នកប្រើប្រាស់ ឬលេខសម្ងាត់ ឬមិនបាច់រង់ចាំការផ្ញើសារ OTP មកដល់ និងវាយបញ្ចូល និងមិនបារម្ភអំពីពន្លឺភ្លើងគ្រប់គ្រាន់ដើម្បីស្គែនមុខ។

តើសេវានេះស័ក្ដិសមក្នុងការប្រើប្រាស់ កន្លែងណាខ្លះ?

សេវានេះ អាចប្រើប្រាស់ជាមួយ App គ្រប់ប្រភេទ ដែលតម្រូវឱ្យមានការបញ្ជាក់លេខកូដអ្នកប្រើប្រាស់(user verification) ដែលផ្ដល់លទ្ធភាពប្រើប្រាស់ច្រើន ឥតដែនកំណត់ ។ ខាងក្រោមនេះ គឺជាឧទាហរណ៍នៃប្រភេទ App មួយចំនួន ដែលអាចប្រើជាមួយនឹងសេវា Mobile Data Authentication របស់យើង៖

  • App ធនាគារលើទូរសព្ទដៃ
  • សេវាផ្ទេរប្រាក់
  • កុម្ម៉ង់អាហារ
  • ទិញទំនិញអនឡាញ
  • សេវាហៅយានយន្ដដឹកអ្នកដំណើរ(ride hailing)
  • App សេវាដឹកជញ្ជូន
  • ការកក់បន្ទប់សណ្ឋាគារ
  • App កក់សំបុត្រយន្ដហោះ
  • និង App ជាច្រើនទៀត

សម្រាប់អ្នកបង្កើត App

លំហូរនៃការបញ្ជាក់លេខសម្ងាត់ គឺមានភាពរលូនសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃ ។ ព័ត៌មានគ្រប់យ៉ាង បង្ហាញនៅលើ background ៖ ព័ត៌មាន ដែលផ្ញើចេញពីទូរសព្ទដៃរបស់អ្នកប្រើប្រាស់ គឺឆ្លងកាត់ការផ្ទៀងផ្ទាត់ ជាមួយនឹងបណ្ដុំកូដសម្ងាត់ជាក់លាក់នៃ mobile operators ។

លេខសម្ងាត់មានប្រសិទ្ធភាពជាងមុន៖ ការ Login របស់អ្នកប្រើប្រាស់(User login) ឬការបញ្ជាក់លេខសម្ងាត់ គឺតម្រូវឱ្យចុចតែម្ដងប៉ុណ្ណោះ ។

ស្ទើរតែគ្មានភាពរអាក់រអួលសម្រាប់អ្នកប្រើប្រាស់(Less user errors) ៖ លោកអ្នកមិនចាំបាច់ចាំ Username, Password ឬ Pin-code នោះទេ ។

បទពិសោធប្រើប្រាស់កាន់តែប្រសើរ(Better UX) ៖ បាត់លេខសម្ងាត់ Login តម្រូវឱ្យអ្នកប្រើប្រាស់ ចូលទៅកាន់វិធី forget password ដើម្បីដំណើរការឡើងវិញ ។

ចាប់សញ្ញាបាននៃការប្ដូរស៊ីមកាត៖ អ្នក Hackers ពិបាកនឹងចូលទៅគ្រប់គ្រងគណនី តាមរយៈ multi-accounting ។


 

 Cloud Server VPS Business Fiber
Internet
Domestic Private
Leased Connection
SCALABILITY &
PERFORMANCE

STABLE & RELIABLE CONNECTIVITY

SECURE AND DIRECT
ACCESS
Click HERE to learn more Click HERE to learn more Click HERE to learn more