គុណតម្លៃស្នូល

គុណតម្លៃស្នូលរបស់ក្រុមហ៊ុន MekongNet គឺជាមូលដ្ឋានសម្រាប់ការបង្កើតមូលដ្ឋានគ្រឹះ របស់ក្រុមហ៊ុន។ គុណតម្លៃទាំងនេះ ចែងអំពីរបៀបដែលយើងចង់ឲ្យ អតិថិជនប្រព្រឹត្តចំពោះយើង និងអាជីវកម្មរបស់យើង ហើយជួយយើងក្នុងការបង្កើត គុណតម្លៃ សម្រាប់អតិថិជនរបស់យើង ធនធានមនុស្សរបស់យើង ក៏ដូចជាអង្គភាព អាជីវកម្មរបស់យើងផងដែរ។ គុណតម្លៃស្នូលរបស់យើងគឺ៖ ការងារជាក្រុម គំនិតច្នៃប្រឌិត ការផ្ដោតលើអតិថិជន គណនេយ្យភាព ភាពប្រកបដោយជំនាញ វិជ្ជាជីវៈ និងទំនួលខុសត្រូវសង្គម។

ការងារជាក្រុម

 ដំណោះស្រាយប្រសើរបំផុតកើតចេញពីការសហការគ្នារវាងក្រុមការងារ និងអតិថិជន។ ការងារជាក្រុមដែលមានប្រសិទ្ធភាពទាមទារឲ្យមានទំនាក់ទំនងរឹងមាំ ការគោរព និងការចែករំលែកគ្នា។ តាមរយៈការចែករំលែក គំនិតយោបល់ បទពិសោធន៍ និងទេពកោសល្យ អាចអាចជួយឲ្យក្រុមហ៊ុនសម្រេចបាននូវភាព ជោគជ័យ និងរក្សាបាននូវ និរន្តរភាព កំណើនប្រាក់ចំណេញ។

គំនិតច្នៃប្រឌិត

ដោយមានការខិតខំប្រឹងប្រែងផ្ដល់សេវាល្អប្រសើរបំផុត ក្រុមការងារ របស់យើងជឿជាក់ ថា នឹងទទួល បានលទ្ធផល ល្អប្រសើរបំផុត ពោលគឺជា ដំណើរកម្សាន្តគ្មាន ទីបញ្ចប់ដែល ភាពល្អវិសេសលើសគេ ហើយភាពច្នៃប្រឌិត គឺជាមគ្គុទ្ទេស របស់យើង។

ការផ្ដោតលើអតិថិជន

យើងអាចឈរ ជើងបានដោយសារ និងដើម្បីបំពេញតម្រូវការ របស់អតិថិជន យើង ចង់ក្លាយទៅជាជម្រើស ដំបូងគេបំផុត នៅក្នុងចិត្ត និងបេះដូង របស់អតិថិជន។

គណនេយ្យភាព

យើងទទួលស្គាល់ និងទទួលខុសត្រូវចំពោះសកម្មភាព ផលិតផល សេចក្ដីសម្រេច និងគោលនយោបាយ នៅក្នុងក្រុមហ៊ុន របស់យើង ហើយផ្ដល់ជូន នូវអ្វីដែលយើង សន្យាថា នឹង ផ្ដល់ជូន។

ភាពប្រកបដោយជំនាញវិជ្ជាជីវៈ

ដោយមាន ការប្ដេជ្ញាសម្រេច ឲ្យបានតាមគុណតម្លៃ របស់ខ្លួន ក្រុមហ៊ុន MekongNet  ដំណើរការអាជីវកម្ម ប្រកបដោយជំនាញ ការ លះបង់ និង ការយកចិត្តទុកដាក់ តាមរយៈការបង្ហាញ អំពីសមត្ថភាព ភាពមិនលម្អៀង និងភាពអាចទុកចិត្តបាន។

ទំនួលខុសត្រូវសង្គម

ដោយមានការទទួលខុសត្រូវ ចំពោះមនុស្សជំនាន់ក្រោយ យើងបម្រើសហគមន៍ ក្នុងនាមជាពលរដ្ឋសកម្ម និង សាជីវកម្មពាក់ព័ន្ធ។ យើងធ្វើ អាជីវកម្មប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ។