ទិដ្ឋភាពទូទៅ

ក្រុមហ៊ុន MekongNet គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុនគេនៅក្នុងប្រទេស កម្ពុជា។ ដោយបានបង្កើតឡើងនៅឆ្នាំ2005 ក្រុមហ៊ុន MekongNet បានទទួលអាជ្ញាប័ណ្ណជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់សេវាផ្លាស់ប្ដូរអ៊ីនធឺណិត (IXP) និង ជាមជ្ឈមណ្ឌលផ្លាស់ប្ដូរទិន្នន័យអ៊ីនធឺណិត (IDX) ពីក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នៃ ប្រទេសកម្ពុជា។ បច្ចុប្បន្ន យើងផ្ដល់ជូនអតិថិជននូវសេវា IPLC/DPLC/VPN សេវា Cloud មជ្ឈមណ្ឌលទិន្នន័យ សេវា ផ្សព្វផ្សាយ សេវាដែល មានការគ្រប់គ្រង សេវាលក់ដុំ និង ដំណោះស្រាយ ICT ជាច្រើនទៀត ។ ជាពិសេស ក្រុមហ៊ុន MekongNet ក៏មានសមត្ថភាព ក្នុងការផ្ដល់ ជាជម្រើសយ៉ាង ទូលំទូលាយនូវសេវាអ៊ីនធឺណិត តាម បច្ចេកវិទ្យាចុងក្រោយ បង្អស់ Wireless និងហ្វាយប៊ើអុបទិកនៅក្នុង ល្បឿនលឿន 24/7 ទៅកាន់អតិថិជន តាមគេហដ្ឋាន និង សាជីវកម្មទូទាំងប្រទេសទៀតផងដែរ។

បេសកកម្មរបស់យើង

  • ផ្ដល់ដំណោះស្រាយ និងសេវាពេញលេញផ្នែកប្រើប្រាស់អ៊ីនធឺណិត ទំនាក់ទំនងពហុមធ្យោបាយ និង បច្ចេកវិទ្យាព័ត៌ មាន  (ICT) ប្រកប ដោយគុណភាពខ្ពស់ និងសេវាអតិថិជន ល្អប្រសើរបំផុត ដែលធ្វើឲ្យដំណើរការ អាជីវកម្មរបស់ យើងឈាន ឆ្ពោះទៅរកគុណតម្លៃអតិបរមាចំពោះអតិថិជនអាជីវកម្ម ហើយផ្ដល់អនាគតភ្លឺស្វាង សម្រាប់ អ្នកប្រើប្រាស់ ទាំងអស់។
  • ផ្ដល់វិវាទដែលអាចឲ្យមនុស្សមានសក្ដានុពលខ្ពស់ក្នុងការងាររបស់ខ្លួន ជឿជាក់លើ គុណតម្លៃស្នូលរបស់យើង និង មានមោទនភាព ចំពោះសេវាកម្មរបស់យើង។

ចក្ខុវិស័យ

  • ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាឈានមុខគេនៅក្នុងតំបន់ ក្រុមហ៊ុនយើងត្រូវបាន បង្កើតឡើងយ៉ាងរឹងមាំ ហើយធ្វើ សមាហរណកម្មយ៉ាងខ្លាំងទៅក្នុងសង្វាក់គុណតម្លៃ នៃការផ្ដល់សេវាសកល។

ការផ្ដោតលើអតិថិជន

យើងយកចិត្តទុកដាក់ចំពោះអតិថិជនដោយធានាថាអតិថិជនទាំងអស់ទទួលបានសេវាប្រកប ដោយគុណតម្លៃ និងគុណភាព ដើម្បីជំរុញសំទុះ អាជីវកម្មរបស់ខ្លួន។ ដូច្នេះ យើងបានប្រមើល មើលតម្រូវការ និងសេចក្ដីត្រូវការ របស់អតិថិជន ហើយធ្វើយ៉ាង ណាឲ្យមានភាព ងាយស្រួល ដល់អតិថិជនក្នុងការធ្វើអាជីវកម្មជាមួយយើង។ យើងប្រព្រឹត្តចំពោះអតិថិជនប្រកបដោយ មោទនភាព និងការគោរព។

យើងទទួលស្គាល់ និងទទួលខុសត្រូវចំពោះសកម្មភាព ផលិតផល សេចក្ដីសម្រេច និង គោលនយោបាយ នៅក្នុងក្រុមហ៊ុន របស់យើង ហើយនិងផ្ដល់ជូននូវអ្វីដែលយើងបានសន្យា។

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម

ក្រៅពីការកសាងភាពជឿជាក់ជាមួយអតិថិជនដែលជឿជាក់លើក្រុមហ៊ុន MekongNet យើងក៏ ត្រូវបានជ្រើសរើស ឲ្យធ្វើជាដៃគូ សកម្ម នៅក្នុងសហគមន៍ និងសាលារៀននានា នៅក្នុងប្រទេស កម្ពុជាផងដែរ ដូចជាមជ្ឈមណ្ឌល បំណងល្អដែលផ្ដល់ មូលនិធិ ដោយអង្គការ ជួយកុមារកម្ពុជាជាដើម។ ចំពោះការទទួលខុសត្រូវលើ មនុស្សជំនាន់ ក្រោយនៅក្រុមហ៊ុន MekongNet យើង បម្រើសហគមន៍ក្នុង នាមជា ពលរដ្ឋសកម្ម និងសាជីវកម្មពាក់ព័ន្ធ។ យើងធ្វើអាជីវកម្មប្រកប ដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។