សាររបស់អគ្គនាយិកា

នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមសា្វគមន៍ និងថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះការ ចូលកាន់វែបសាយត៍ របស់ក្រុមហ៊ុន MekongNet ។ MekongNet គឺជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុខ គេនៅក្នុងប្រទេស កម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត  (ISP)  មានផ្ដល់សេវា ពេញលេញចាប់តាំងពី ឆ្នាំ២០០៦ រហូតមក​ ។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏ បានទទួល អាជ្ញាប័ណ្ណជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) មជ្ឈមណ្ឌលដោះដូរទិន្នន័យ អ៊ីនធឺណិត (IDX) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន MekongNet កំពុងផ្ដល់សេវាយ៉ាងសកម្មដល់អតិថិជនរបស់ខ្លួនដោយពាំនាំ មកនូវផលិតផល និងសេវាថ្មីៗ ជាច្រើន ដូចជា  IPLC/DPLC/VPN សេវា Cloud មជ្ឈមណ្ឌល ទិន្នន័យ សេវាផ្សព្វផ្សាយ សេវាគ្រប់គ្រង សេវាលក់ដុំ និង ដំណោះស្រាយ បច្ចេកវិទ្យា ព័ត៌មាន (ICT) ជាដើម ។ ដើម្បីបំពេញ តាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុន MekongNet បាន បង្កើតកញ្ចប់ សេវាថ្មី សម្រាប់អតិថិជនពោល គឺ កញ្ចប់សេវាតាមគេហដ្ឋាន និង សាជីវកម្ម ។ យើងចង់ឲ្យប្រាកដថា អតិថិជន ទាំងអស់ អាចទទួល បានសេវា ប្រកបដោយគុណតម្លៃ  និង គុណភាពក្នុងការជំរុញ ដំណើរការ អាជីវកម្ម និងការងាររបស់ខ្លួន។ យើងប្រព្រឹត្តចំពោះអតិថិជនរបស់យើង ប្រកបដោយមោទនភាព និងការគោរព។ តាមរយៈ ការប្រព្រឹត្តបែបនេះយើងប្រមើល មើល តម្រូវការ និង បំណងប្រាថ្នា របស់អតិថិជន និង បង្កភាពងាយស្រួល សម្រាប់អតិថិជនក្នុងការ ធ្វើអាជីវកម្មជាមួយយើង។


ចក្ខុវិស័យរបស់យើងគឺផ្ដល់សេវាតភ្ជាប់អ៊ីធឺណិតដែលមានល្បឿនលឿន និងសន្ដិសុខខ្ពស់ដល់ អ្នកប្រើប្រាស់អ៊ីនធឺណិត គ្រប់កម្រិត តភ្ជាប់អ៊ីនធឺណិត ល្បឿនលឿនដល់អតិថិជន ដើម្បីលើក កម្ពស់គុណភាព ជីវិតរបស់ពួកគាត់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT)  និង មជ្ឈមណ្ឌល ទិន្នន័យដែលមាន ល្បឿនលឿន និងគុណភាពខ្ពស់។ នេះគឺដើម្បីធ្វើឲ្យ MekongNet ក្លាយជា ក្រុមហ៊ុន គួរជាទីទុកចិត្ត បំផុត  និង ធានាសន្ដិសុខ ISP សម្រាប់អតិថិជនតាមផ្ទះ និងសាជីវកម្ម។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះសេវាណាមួយរបស់យើងខ្ញុំ សូមទំនាក់ទំនង មកយើងខ្ញុំ។
កត្តានេះធ្វើឲ្យ ក្រុមហ៊ុន MekongNet មានទំនុកចិត្ត ជាខ្លាំង និងជា ISP ដ៏មានសន្ដិសុខសម្រាប់ អតិថិជនតាមគេហដ្ឋាន និង សាជីវកម្ម។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើសេវា ណាមួយរបស់យើង សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ។ យើងផ្ដោតសំខាន់លើការផ្ដល់សេវា ប្រកបដោយគុណភាពខ្ពស់ និងគាំទ្រដល់អតិថិជនរបស់យើងជានិច្ចហើយយើងសូម ស្វាគមន៍លោក អ្នកដែលបានប្រើប្រាស់សេវានេះដោយផ្ទាល់!

សូមអរគុណ!

សុខ ចាន់ដា អគ្គនាយិកា MekongNet