សេវាលក់ដុំប៊ែនវីដរបស់ក្រុមហ៊ុន MekongNet ផ្ដល់ជូនភាពបត់បែន និងភាពស្រប តាមកម្រិត តម្រូវការដល់ អតិថិជនតាមរយៈ ដំណោះស្រាយចំគោលដៅពីចំណុចមួយទៅចំណុច មួយដែល អាចកែសម្រួលបានតម្រូវការរវាងទីតាំងផ្សេងគ្នាពីរ។
ផែនការការពារ និងភាពជាន់គ្នាមួយចំនួនអាចត្រូវបានកែសម្រួលតាមតម្រូវការ របស់អតិថិជនសម្រាប់ ធានាឲ្យ មានភាព អាចចូល ប្រើប្រាស់ បាន និងទំនុកចិត្តលើ សេវារបស់យើង។ ផែនការភ្ជាប់ទំនាក់ទំនងបណ្ដាញវង់ និងផែនការជាន់គ្នា 1+1 ក៏អាច ចូលប្រើប្រាស់ បានដែរ ដើម្បីការពារ backhaul ពីចំណុចទំនាក់ទំនងមួយ (POP) ទៅចំណុចទំនាក់ទំនងមួយទៀត (POP) ។ សម្រាប់ Local loop ចាប់ពី POP ទៅបរិវេណរបស់អតិថិជន ក៏អាចត្រូវបានការពារ ផងដែរដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន។
អតិថិជនអាចជ្រើសរើស សមត្ថភាពដែលមាន ណាមួយចាប់ពី 45 Mbps (DS-3) ទៅ 10Gbps (STM-64) ដែលមាននៅក្នុង បណ្ដាញ SDH អន្តរជាតិ របស់ក្រុមហ៊ុន MekongNet ។

ទិដ្ឋភាពទូទៅអំពីផលិតផល និងហេដ្ឋារចនាសម្ព័ន្ធ
- សមត្ថភាពត្រូវបានផ្ដល់ជូនបណ្ដាញថ្នាក់តំបន់ដ៏ធំទូលាយរបស់ក្រុមហ៊ុន MekongNet នៅអាស៊ីហើយក្រុមហ៊ុននេះក៏ សហប្រតិបត្តិ ការ ជាមួយដៃគូ អន្តរជាតិ សម្រាប់ផ្នែក local loop តាមតម្រូវ ការ របស់អតិថិជនផងដែរ ។
- ក្រុមហ៊ុន MekongNet ទទួលខុសត្រូវ លើចំពោះអ្នកប្រើប្រាស់ ចុងក្រោយទាំងសង ខាងទៅលើសៀគ្វី ហើយផ្ដល់ ជូន ដំណោះស្រាយ ច្រកចេញ ចូលតែមួយ (OSS) សម្រាប់ការ អនុវត្តតាមខ្សែ ការគ្រប់គ្រងសេវា និងការចេញវិក្កយបត្រ។
- ដំណោះស្រាយតាមតម្រូវការចំពោះការរចនាបច្ចេកទេស ដែលរួមមានទាំងភាពចម្រុះ នៃបណ្ដាញ ការការពារ ភាព ជាន់គ្នា ។ល។ អាចរកបានតាមសំណើដោយស្រប តាមស្ដង់ដារ និងអនុសាសន៍អន្តរជាតិ (ITU-T)។
- ក្រុមការងារផ្នែកពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈអាជីព ធានាជូនការតាមដាន ប្រកបដោយភាពឆាប់រហ័ស និងស្ទាត់ជំនាញ ចំពោះសំណើរបស់អតិថិជន ហើយ ធានាថាអតិថិជននឹងទទួលបានការផ្ដល់ជូនប្រកបសក្ដានុពលល្អប្រសើរបំផុត។
សេវាបម្រើអតិថិជន និងសេវាជំនួយបច្ចេកទេស
- មានកិច្ចព្រមព្រៀងកម្រិតសេវាស្ដង់ដារវិស័យដោយមានការសន្យាអំពីការអនុវត្ត អត្ថិភាពសេវា និងការជួសជុល។
- មជ្ឈមណ្ឌលប្រតិបត្តិការបណ្ដាញ (NOC) 24/7 ផ្ដល់សេវាតាមដានតាមពេលវេលា ពិតសម្រាប់ការគ្រប់គ្រង និង ការធានា គុណភាព។
- នីតិវិធីជំរុញដែលមានការគាំទ្រពីផ្នែកបច្ចេកទេស និងថ្នាក់គ្រប់គ្រងតែងតែធានាឲ្យ មានដំណោះស្រាយ ឆាប់រហ័ស ចំពោះបញ្ហា ។
- ប្រព័ន្ធទាក់ទងតាមទូរស័ព្ទបន្ទាន់ MekongNet ឬសំបុត្របញ្ហា បើកចំហ ជូន 24x7x365 សម្រាប់ការអនុវត្ត ពាក់ព័ន្ធ នឹង បញ្ហានានា ដំណោះស្រាយ បញ្ហា និងការ កែតម្រូវ កំហុសនៅលើសៀគ្វី ពីចុងម្ខាងទៅចុងម្ខាង ។
- បញ្ហានេះ អាចរាយការណ៍បានតាមរយៈការទាក់ទងតាមទូរសព្ទ ឬអ៊ីមែល។ មជ្ឈមណ្ឌលប្រតិបត្តិការបណ្ដាញ (NOC) របស់ ក្រុមហ៊ុន MekongNet នឹងជូនដំណឹង ជាទៀងទាត់ដល់អតិថិជនតាមទូរស័ព្ទ ឬអ៊ីមែលអំពីដំណើរវិវឌ្ឍន៍នៃដំណោះស្រាយ តាម មាទ្រីសពង្រឹងតាមថ្នាក់ចំនួន 3កម្រិតដែលមាន។