សមត្ថភាពរបស់ IT លោកអ្នកក្នុងការប្រឈមនឹងស្ថានភាពអន្តរាយដែលអាចកើតមាន គឺជាកត្តា សំខាន់បំផុត ប៉ុន្តែការ ធ្វេសប្រហែស ជារឿយ គឺជាបញ្ហា។ មិនថាកំហុសមនុស្ស ឬគ្រោះធម្មជាតិ ឬ គ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិតដែលវាយប្រហារ IT របស់អ្នកឡើយ អ្នកចាំបាច់ត្រូវតែប្រាកដថា នេះមិនមែនមានន័យថាជាទីបញ្ចប់នៃអាជីវកម្មរបស់លោកអ្នកឡើយ។
ក្រុមហ៊ុនជាច្រើនបាន ដកខ្លួនឈប់ធ្វើអាជីវកម្ម ក្រោយពេលជួបប្រទះការបាត់បង់ ទិន្នន័យធ្ងន់ធ្ងរ នៅពេលដែល ក្រុមហ៊ុន ទាំងនោះ មិនមាន ផែនការស្ដារភាពអន្តរាយ នេះជាមុន ប៉ុន្តែទោះបីជាយ៉ាង នេះក្ដីក៏នៅតែមាន អាជីវកម្មមួយចំនួន តូចនៅតែ មិនមាន ផែនការ នេះដដែល។
នៅពេលយើងរចនាដំណោះស្រាយស្ដារភាពភាពអន្តរាយនេះសម្រាប់លោកអ្នក យើងមិនមែន គ្រាន់តែប្រាកដថា ទិន្នន័យ របស់ លោកអ្នក ត្រូវបានថតចម្លងទុក ហើយចូលទៅប្រើប្រាស់បាន ប៉ុណ្ណោះទេ យើងថែមទាំងប្រាកដថា IT របស់អ្នក ត្រូវបាន ពង្រឹងនៅ គ្រប់ផ្នែកទាំងអស់ដើម្បីការពារ អ្នកបានកាន់តែប្រសើរពីមហន្តរាយដែលអាចកើតមានឡើង។
-
ភ្ជាប់ទំនាក់ទំនងទៅវិញទៅមកជាមួយមជ្ឈមណ្ឌលទិន្នន័យ
-
មានអត្ថិភាពខ្ពស់
-
ការបង្កើតច្បាប់ចម្លងទិន្នន័យ (Data Replication)
-
ការឆ្លុះទិន្នន័យ (Data Mirroring)
-
ការថតចម្លងទុកទិន្នន័យ (Data Backup)
-
ការទាញយកទិន្នន័យមកវិញ (Data Recovery)
យើងធ្វើការងារ និងមានជំនឿយ៉ាងមុតមាំក្នុងការ
-
បង្កើតអតិ្ថភាពខ្ពស់ ការបង្វែរព័ត៌មាន និងបុគ្គលិក ព្រមទាំងយុទ្ធសាស្ត្របន្ទុកការងារលើ ម៉ាស៊ីនមេ នៅក្នុង ដំណោះស្រាយ របស់លោកអ្នកផងដែរ
-
ពិចារណាលើគ្រប់ផ្នែកទាំងអស់នៃ IT របស់អ្នក ដើម្បីប្រាកដថាបានត្រៀមលក្ខណៈរួចរាល់ និងអាចប្រឈម នឹងស្ថានភាព មហន្តរាយបាន។
-
មិនត្រឹមតែការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ និងប្រសើរបំផុតប៉ុណ្ណោះទេ យើងក៏ ត្រូវប្រាកដថា លោកអ្នក មានជំនាញការដែលលោកអ្នកត្រូវការដើម្បីដឹកនាំអាជីវកម្មរបស់ លោកអ្នកឆ្លងកាត់គ្រោះមហន្តរាយ ហើយ អាចធានាថា ទិន្នន័យសម្រាប់ទាញយកមកវិញ របស់លោកអ្នកមានសុវត្ថិភាពផងដែរ។
