ដំណោះស្រាយរចនាសម្ព័ន្ធខ្សែកាប

        ប្រព័ន្ធរចនាសម្ព័ន្ធខ្សែកាបដែលអាចរួមបញ្ចូលគ្នាបានដោយងាយស្រួលនូវបច្ចេកវិទ្យាចុងក្រោយបង្អស់អាច ជួយឲ្យ អាជីវកម្ម របស់អ្នក នៅតែ ប្រកួតប្រជែង ខណៈដែល កំពុងកាត់បន្ថយ ថ្លៃដើមលើ ហេដ្ឋារចនាសម្ព័ន្ធរួម។ យើងអាច ផ្ដល់ជូន លោកអ្នកនូវ  ដំណោះស្រាយ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដ៏ទូលំទូលាយមួយមិនថា អាជីវកម្មរបស់លោក អ្នកមាន ទំហំ ប៉ុណ្ណា ឡើយ ។   យើងផ្ដល់ ជូននូវភាពល្អ ប្រសើរ បំផុតក្នុងការរចនា ដំឡើង និងតំហែទាំហេដ្ឋារចនាសម្ព័ន្ធ ខ្សែបណ្ដាញដែល បានរត់ទាំងអស់ប្រកប ដោយភាព បត់បែន ទៅតាម កម្រិតតម្រូវការផ្នែកប្រាស្រ័យទាក់ទង នៅក្នុងអាជីវកម្មរបស់ លោកអ្នក ។ យើងផ្ដល់ជូន លោក អ្នកនូវការដំឡើង ប្រកប ដោយឯកទេស សម្រាប់ប្រភេទខ្សែ បណ្ដាញផ្សេងៗគ្នាដូចជាខ្សែ បណ្ដាញ ប្រភេទ  Cat3,  Cat5e,  Cat6  និង ខ្សែកាបអុបទិក ប្រភេទ ទោល និងពហុ ទម្រង់សម្រាប់ បណ្ដាញបញ្ជូនសំឡេង ទិន្នន័យ វីដេអូ និងទិន្នន័យជាសំឡេងរបស់ លោក អ្នក។ សូមទុកឱកាស ឲ្យយើងខ្ញុំ ផ្ដល់ជូន ដំណោះស្រាយ រត់ខ្សែបណ្ដាញ ល្អប្រសើរ បំផុតដល់ លោកអ្នក។

 

  • ការតខ្សែកាបដែលជាហេដ្ឋារចនាសម្ព័ន្ធនៃការបញ្ចូនសំឡេង វីឌីអូ និងទិន្នន័យ
  • ការណែនាំអំពីច្រករត់ខ្សែ– បំពង់ស្រោបខ្សែ ប្រឡោះរត់ខ្សែ ជណ្ដើរ
  • ខាងក្រៅក្រុមហ៊ុន – ការប្រាស្រ័យទាក់ទងឆ្លងអគារច្រើនជាមួយនឹងហ្វាយប៊ើអុបទិក (ទម្រង់ទោល និងទម្រង់ច្រើន)

យើងមានជំនាញផ្នែក

  • បច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីគាំទ្រ​ប៊ែនវីដ ដង់ស៊ីតេខ្ពស់ លទ្ធភាពពង្រីកបាន និង ការរំពឹងទុកថ្លៃចំណាយ។
  • រៀបចំហេដ្ឋារចនាសម្ព័ន្ធខ្សែបណ្ដាញសម្រាប់ទិន្នន័យ ទូរស័ព្ទ និងវីដេអូនៅក្នុងអគារ មជ្ឈមណ្ឌលទិន្នន័យ និងនៅ តាមគេហដ្ឋាន
  • ខ្សែកាប និងសមាសធាតុទាំងអស់ដែលបានផ្តល់ឲ្យដោយដៃគូរបស់យើង សុទ្ធតែមាន កម្រិតស្របតាមស្ដង់ដារ អន្តរជាតិខ្ពស់បំផុត។