FTTH

ការតបណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន (FTTH) របស់ក្រុមហ៊ុន MekongNet ដោយប្រើប្រាស់ បច្ចេកវិទ្យាបណ្ដាញ ខ្សែ កាបអុបទិក ផាស ស៊ីវ ជីកាប៊ីត [GPON]  គឺជាប្រដប៊ែន អាជីវកម្មនាំមុខ គេនៅកម្ពុជា ។ បច្ចេកវិទ្យា នេះផ្ដល់ជូននូវ សេវាផ្ទេរ ទិន្នន័យ សំឡេង និងវីដេអូក្នុងល្បឿនលឿន សម្រាប់គ្រប់អតិថិជនដែល ជាក្រុមហ៊ុនទាំងអស់។

ការតបណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន (FTTH) របស់ក្រុមហ៊ុន MekongNet ត្រូវបានរចនា ឡើងដើម្បី ផ្ដល់សញ្ញា សារ គមនាគមន៍ តាមខ្សែកាប អុបទិកហ្វាយប៊ើ ចេញពីឧបករណ៍ស្វីច របស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត តាមគ្រប់មធ្យោបាយ ទៅកាន់ គេហដ្ឋាន ឬអាជីវកម្មទាំងអស់ផងដែរ។ បច្ចេកវិទ្យានេះក៏ផ្ដល់ ប៊ែនវីដខ្ពស់ខ្លាំងដល់អ្នកប្រើប្រាស់ និងអាជីវកម្មផងដែរ ហើយថែម ទាំងអាចបង្កើនល្បឿនសេវាផ្ទេរទិន្នន័យ វីដេអូ និង សំឡេង ឲ្យបានខ្ពស់ផងដែរ ។

លក្ខណៈពិសេសនៃ FTTH

FTTH  ត្រូវបានតភ្ជាប់ ដោយផ្ទាល់ ជាមួយនឹងខ្សែកាបអុបទិក ហ្វាយប៊ើ ជាមួយនឹងល្បឿនបញ្ជូន រហូតដល់រាប់រយ ឬរាប់ពាន់ ដងលឿន ជាង ការបញ្ជូន តាមទម្រង់ “ប៊ែនវីដ” បច្ចុប្បន្នដូចជា Wireless, DSL ឬម៉ូដឹមខ្សែកាបជាដើម។ លើសពីនេះទៅទៀត យើងក៏ ប្រើប្រាស់បច្ចេកវិទ្យា តបណ្ដាញ អ៊ីនធឺណិតហ្វាយប៊ើ តាមគេហដ្ឋានជាមួយ នឹង បណ្ដាញខ្សែកាបអុបទិក ផាសស៊ីវ ជីកាប៊ីត  [FTTH GPON]  ផងដែរ ។ GPON មានការរួម បញ្ចូលដ៏ល្អ ការប្រើប្រាស់ មានភាពបត់បែនខ្ពស់ ងាយស្រួល គ្រប់គ្រង ហើយថែមទាំង ផ្ដល់ មុខងារ គុណភាពសេវា (QoS) ទៀតផង ។ ល្បឿនបណ្ដាញខ្សែកាបអុបទិក នេះអាចផ្ដល់ប៊ែនវីដប្រដប៊ែន ក្នុងល្បឿន ខ្ពស់រហូត ដល់ 10Gbps។

អត្ថប្រយោជន៍ពិសេសនៃការតបណ្ដាញអ៊ីនធឺណិតហ្វាយប៊ើតាមគេហដ្ឋាន

FTTH នឹងធ្វើឲ្យដំណើរការបច្ចេកវិទ្យាសារគមនាគមន៍រួមគ្នាកាន់តែមានភាពល្អឥតខ្ចោះបន្ថែមទៀត ដែលក្នុង នោះរួមមាន ប៉ុស្តិ៍ជាច្រើន សម្រាប់ ទូរទស្សន៍ HD និងវែបសាយត៍ វីដេអូពេញ សាច់រឿងផងដែរ។ កាន់តែពិសេសជាងនេះ ទៅទៀតនោះ បណ្តាញអ៊ីនធឺណិត ប្រភេទនេះនឹង មានភ្ជាប់ជា មួយកម្មវិធីថ្មីៗជាច្រើនដូចជា បច្ចេកវិទ្យា Video Conference  ដ៏ទំនើប  ព្រមទាំង បច្ចេកវិទ្យាសារគមនាគមន៍ ទំនាក់ទំនងគ្នាទៅវិញទៅ មកតាមប្រព័ន្ធឌីជីថលរវាងអ្នកជំងឺ និង មន្ទីរពេទ្យជាដើម។ បច្ចេកវិទ្យាឈានមុខ គេទាំងនេះពិតជាធ្វើ មានការវិវត្តថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា (ICT) ជាក់ជាមិនខានឡើយ។