សេវា(DPLC)

សេវា Local Loop/DPLC របស់ក្រុមហ៊ុន MekongNet គឺជាបច្ចេកវិទ្យាទំនើបដែលអាច ពង្រីកបណ្ដាញអ៊ីនធឺណិត របស់អ្នកនៅទូទាំង ប្រទេសកម្ពុជា ជាមួយនឹងបណ្ដាញហ្វាយប៊ើអ៊ុបទិកដែល មានល្បឿនលឿនប្រកបដោយទំនុកចិត្ត។
សេវា Local Loop ឬ DPLC មានជាប្រភេទខ្សែទង់ដែងបែបបុរាណ និងខ្សែហ្វាយប៊ើអុបទិកដែលក្រុមហ៊ុន MekongNet បាន រត់ខ្សែទាំងនេះដោយផ្ទាល់ចេញពីចំណុច ទំនាក់ទំនង (POP) របស់ក្រុមហ៊ុន MekongNet ទៅកាន់បរិវេណរបស់អតិថិជន។
 

សេវា Local Loop ឬ DPLC របស់ក្រុមហ៊ុន MekongNet មានគ្របដណ្ដប់នៅក្នុងប្រទេសកម្ពុជាដែលមានល្បឿន រហូតដល់ 10Gbps។ សេវា DPLC អាចប្រើប្រាស់បាននៅក្នុងវិស័យ ធនាគារ មូលបត្រ អប់រំ និង ISP ព្រមទាំងនៅក្នុងសហគ្រាស ណាដែល ត្រូវការបញ្ជូន ធ្វើvideo conference ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយពេញនិយមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ក្រៅពីសេវា Local Loop ចម្បងរបស់ក្រុមហ៊ុន MekongNet នៅរាជធានីភ្នំពេញ និងខេត្ត សៀមរាប សេវា Local Loop របស់យើង ក៏បានគ្របដណ្ដប់ទីក្រុង និងបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហុន កំពង់ធំ កំពង់ចាម បាត់ដំបង បាវិត និងប៉ោយប៉ែតផងដែរ។

 

តាមរយៈការវាយតម្លៃលម្អិតនៅនឹងកន្លែងរបស់យើងទៅលើទីតាំង ចម្ងាយ និងភាពស្មុគស្មាញ នៃសំណើរបស់វិស្វករ ជំនាញរបស់ យើង យើងនឹងផ្ដល់ជូនលោកអ្នកនូវតម្លៃសមរម្យមួយ និង សេវាដំឡើងដំបូង ព្រមទាំងថ្លៃសេវា ថេរប្រចាំខែអាស្រ័យ តាមទីតាំង របស់ លោកអ្នក។